11 គឺជារោងឧបោសថ ព្រមទាំងត្រសាលរោងនោះ និងគំរបគ្របលើត្រសាល ហើយអស់ទាំងទំពក់ ក្តារ រនុក សសរ និងជើងរបស់រោងនោះ
12 ហឹប និងឈើស្នែង ទីសន្តោសប្រោសវាំងននសំរាប់បាំងហឹប
13 តុ និងឈើស្នែង ព្រមទាំងប្រដាប់តុនោះ និងនំបុ័ងតាំងតុ
14 ជើងចង្កៀង អស់ទាំងចង្កៀង និងប្រដាប់ទាំងប៉ុន្មាន ហើយនឹងប្រេងសំរាប់ដុត
15 អាសនាសំរាប់ដុតគ្រឿងក្រអូប និងឈើស្នែងផង ប្រេងចាក់លាប និងគ្រឿងក្រអូប ព្រមទាំងរនាំងបាំងមាត់ទ្វាររោងឧបោសថ
16 អាសនាសំរាប់ដង្វាយដុត ប្រទាសលង្ហិន ឈើស្នែង និងអស់ទាំងប្រដាប់អាសនានោះ ចានក្លាំ និងជើងនៃចាននោះ
17 រនាំងបាំងទីលាន អស់ទាំងសសរ និងជើងទាំងប៉ុន្មាន ហើយរនាំងនៅមាត់ទ្វារទីលានផង