និក្ខមនំ 35:13-19 KHOV

13 តុ និង​ឈើ​ស្នែង ព្រម​ទាំង​ប្រដាប់​តុ​នោះ និង​នំបុ័ង​តាំង​តុ

14 ជើង​ចង្កៀង អស់​ទាំង​ចង្កៀង និង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​នឹង​ប្រេង​សំរាប់​ដុត

15 អាស‌នា​សំរាប់​ដុត​គ្រឿង​ក្រអូប និង​ឈើ​ស្នែង​ផង ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប ព្រម​ទាំង​រនាំង​បាំង​មាត់​ទ្វារ​រោង​ឧបោសថ

16 អាស‌នា​សំរាប់​ដង្វាយ​ដុត ប្រទាស​លង្ហិន ឈើ​ស្នែង និង​អស់​ទាំង​ប្រដាប់​អាស‌នា​នោះ ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ

17 រនាំង​បាំង​ទីលាន អស់​ទាំង​សសរ និង​ជើង​ទាំង​ប៉ុន្មាន ហើយ​រនាំង​នៅ​មាត់​ទ្វារ​ទីលាន​ផង

18 អស់​ទាំង​ចំរ៉ឹង​សំរាប់​រោង​ឧបោសថ និង​ទីលាន​ព្រម​ទាំង​ខ្សែ​ទាំង​ប៉ុន្មាន

19 អស់​ទាំង​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ អស់​ទាំង​សំលៀក‌បំពាក់​បរិសុទ្ធ​សំរាប់​អើរ៉ុន​ជា​សង្ឃ និង​សំលៀក‌បំពាក់​សំរាប់​ពួក​កូន​លោក​ដែល​ធ្វើ​ការ‌ងារ​ជា​សង្ឃ