17 រនាំងបាំងទីលាន អស់ទាំងសសរ និងជើងទាំងប៉ុន្មាន ហើយរនាំងនៅមាត់ទ្វារទីលានផង
18 អស់ទាំងចំរ៉ឹងសំរាប់រោងឧបោសថ និងទីលានព្រមទាំងខ្សែទាំងប៉ុន្មាន
19 អស់ទាំងសំលៀកបំពាក់សំរាប់ការងារក្នុងទីបរិសុទ្ធ អស់ទាំងសំលៀកបំពាក់បរិសុទ្ធសំរាប់អើរ៉ុនជាសង្ឃ និងសំលៀកបំពាក់សំរាប់ពួកកូនលោកដែលធ្វើការងារជាសង្ឃ
20 នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលគេក៏ចេញពីមុខម៉ូសេទាំងអស់គ្នាទៅ។
21 ដូច្នេះ អស់អ្នកណាដែលមានសេចក្ដីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្តាលឲ្យថ្វាយស្ម័គ្រពីចិត្ត នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សំរាប់ការធ្វើត្រសាលជំនុំ សំរាប់ការងារក្នុងត្រសាលនោះ ហើយសំរាប់សំលៀកបំពាក់បរិសុទ្ធទាំងប៉ុន្មាន
22 ឯអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត នោះក៏ចូលមកទាំងប្រុសទាំងស្រី ព្រមទាំងយកកាវ កងជើង កងដៃ កន្លះក និងចិញ្ចៀន ជាប្រដាប់មាសគ្រប់មុខ មកថ្វាយជាដង្វាយមាសដល់ព្រះយេហូវ៉ា
23 អស់អ្នកណាដែលមានល័ខពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ខ្លូតទេសយ៉ាងម៉ដ្ត និងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ហើយនឹងស្បែកផ្សោត គេក៏យករបស់ទាំងនោះមកដែរ