22 ឯអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត នោះក៏ចូលមកទាំងប្រុសទាំងស្រី ព្រមទាំងយកកាវ កងជើង កងដៃ កន្លះក និងចិញ្ចៀន ជាប្រដាប់មាសគ្រប់មុខ មកថ្វាយជាដង្វាយមាសដល់ព្រះយេហូវ៉ា
23 អស់អ្នកណាដែលមានល័ខពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ខ្លូតទេសយ៉ាងម៉ដ្ត និងរោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ហើយនឹងស្បែកផ្សោត គេក៏យករបស់ទាំងនោះមកដែរ
24 អស់អ្នកណាដែលថ្វាយប្រាក់ ឬលង្ហិន ក៏យកដង្វាយនោះមកថ្វាយដល់ព្រះយេហូវ៉ា អស់អ្នកណាដែលមានឈើនាងនួនសំរាប់នឹងធ្វើការអ្វីៗ គេក៏យកឈើនោះមកដែរ
25 អស់ស្ត្រីណាដែលប៉ិនប្រសប់នឹងវេញដោយដៃ ក៏យកអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយនឹងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ដែលគេបានវេញនោះមកដែរ
26 អស់ស្ត្រីណាដែលមានចិត្តបណ្តាលដោយគេចេះធ្វើ នោះក៏នាំគ្នាវេញរោមពពែ
27 ហើយពួកមេលើបណ្តាជនក៏យកថ្មអូនីក្ស និងថ្មឯទៀតសំរាប់ដាំអេផូឌ ហើយនឹងប្រដាប់បាំងទ្រូងដែរ
28 ព្រមទាំងគ្រឿងក្រអូប ប្រេងសំរាប់ចង្កៀង សំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងក្រអូបផង