និក្ខមនំ 35:3-9 KHOV

3 អ្នក​រាល់​គ្នា​មិន​ត្រូវ​ទាំង​បង្កាត់​ភ្លើង​នៅ​ក្នុង​ផ្ទះ​ឯ​ណា​មួយ ក្នុង​ថ្ងៃ​ឈប់​សំរាក​នោះ​ផង។

4 ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

5 គឺ​ត្រូវ​ឲ្យ​យក​ដង្វាយ​ពី​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​អស់​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​ដង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ គឺ​ជា​មាស ជា​ប្រាក់ ជា​លង្ហិន

6 ជា​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ

7 ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន

8 ប្រេង​សំរាប់​ចង្កៀង គ្រឿង​ក្រអូប​សំរាប់​ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប​សំរាប់​ដុត

9 ថ្ម​អូនីក្ស ហើយ​ថ្ម​ឯ​ទៀត​សំរាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ផង