31 ហើយទ្រង់បានឲ្យព្រះវិញ្ញាណនៃព្រះ មកសណ្ឋិតលើគាត់ពោរពេញ ឲ្យគាត់មានគំនិតវាងវៃ មានយោបល់ ហើយឲ្យមានចំណេះចេះធ្វើការគ្រប់មុខ
32 ឲ្យគាត់បានចេះនឹងបង្កើតការយ៉ាងប្រសប់ គឺខាងមាស ខាងប្រាក់ ហើយខាងលង្ហិន
33 ព្រមទាំងចេះច្នៃត្បូងសំរាប់ដាំ ចេះឆ្លាក់ឈើ និងធ្វើការគ្រប់មុខទាំងអស់
34 ទ្រង់ក៏ប្រទានឲ្យគាត់ចេះបង្រៀនដល់គេ គឺខ្លួនគាត់១ និងអូហូលីអាប់ ជាកូនអ័ហ៊ីសាម៉ាក់ ក្នុងពូជអំបូរដាន់១ដែរ
35 ទ្រង់បានប្រទានឲ្យអ្នកទាំង២នោះមានគំនិតវាងវៃដ៏ពោរពេញ សំរាប់នឹងចាត់ចែងអស់ទាំងការខាងពួកជាងចំឡាក់ និងអ្នករចនាផ្សេងៗ ឲ្យបានចេះប៉ាក់ ចេះត្បាញសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត សំរាប់នឹងធ្វើការគ្រប់យ៉ាង ព្រមទាំងបង្កើតការថ្មីផង។