21 ក្តារ១សន្លឹក មានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ
22 នៅគ្រប់តែក្តារ មានពន្លួញ២ រៀងតាមជួរជញ្ជាំង គាត់ធ្វើអស់ទាំងក្តារសំរាប់រោងឧបោសថនោះ ឲ្យដូចៗគ្នា
23 គឺក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ
24 ក៏ដាក់ជើងធ្វើពីប្រាក់ទាំង៤០ នៅក្រោមក្តារទាំង២០នោះ ក្រោមក្តារ១មានជើង២ សំរាប់ស៊កពន្លួញទាំង២ដែលនៅចុងក្តារនោះ
25 គាត់ធ្វើក្តារ២០ទៀត សំរាប់រោងឧបោសថម្ខាង គឺជាខាងជើង ហើយជើងក្តារ៤០ដែរ
26 រាល់តែក្តារ មានជើងពីរៗ
27 គាត់ធ្វើក្តារ៦ សំរាប់ចុងរោងឧបោសថខាងលិច