និក្ខមនំ 36:24-30 KHOV

24 ក៏​ដាក់​ជើង​ធ្វើ​ពី​ប្រាក់​ទាំង​៤០ នៅ​ក្រោម​ក្តារ​ទាំង​២០​នោះ ក្រោម​ក្តារ​១​មាន​ជើង​២ សំរាប់​ស៊ក​ពន្លួញ​ទាំង​២​ដែល​នៅ​ចុង​ក្តារ​នោះ

25 គាត់​ធ្វើ​ក្តារ​២០​ទៀត សំរាប់​រោង​ឧបោសថ​ម្ខាង គឺ​ជា​ខាង​ជើង ហើយ​ជើង​ក្តារ​៤០​ដែរ

26 រាល់​តែ​ក្តារ មាន​ជើង​ពីរៗ

27 គាត់​ធ្វើ​ក្តារ​៦ សំរាប់​ចុង​រោង​ឧបោសថ​ខាង​លិច

28 ក៏​ធ្វើ​ក្តារ​២ សំរាប់​ជ្រុង​រោង​ឧបោសថ​ខាង​ចុង

29 ក្តារ​២​សន្លឹក​នោះ​បាន​ជាប់​គ្នា​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​១ គាត់​បាន​ធ្វើ​ក្តារ​សំរាប់​ជ្រុង​ទាំង​២​នៅ​សង​ខាង​នោះ​ឲ្យ​ដូច​គ្នា

30 ដូច្នេះ មាន​ក្តារ​៨ និង​ជើង​ប្រាក់​១៦ រាល់​តែ​ក្តារ​មាន​ជើង​ពីរៗ