និក្ខមនំ 36:26-32 KHOV

26 រាល់​តែ​ក្តារ មាន​ជើង​ពីរៗ

27 គាត់​ធ្វើ​ក្តារ​៦ សំរាប់​ចុង​រោង​ឧបោសថ​ខាង​លិច

28 ក៏​ធ្វើ​ក្តារ​២ សំរាប់​ជ្រុង​រោង​ឧបោសថ​ខាង​ចុង

29 ក្តារ​២​សន្លឹក​នោះ​បាន​ជាប់​គ្នា​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​១ គាត់​បាន​ធ្វើ​ក្តារ​សំរាប់​ជ្រុង​ទាំង​២​នៅ​សង​ខាង​នោះ​ឲ្យ​ដូច​គ្នា

30 ដូច្នេះ មាន​ក្តារ​៨ និង​ជើង​ប្រាក់​១៦ រាល់​តែ​ក្តារ​មាន​ជើង​ពីរៗ

31 ក៏​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សំរាប់​អស់​ទាំង​ក្តារ​នៅ​រោង​ឧបោសថ​ម្ខាង

32 ហើយ​រនុក​៥​ទៀត សំរាប់​អស់​ទាំង​ក្តារ​ដែល​នៅ​រោង​ឧបោសថ​ម្ខាង​ទៀត និង​រនុក​៥​ទៀត​សំរាប់​ក្តារ​នៅ​ចុង​រោង​ឧបោសថ​ខាង​លិច