28 ក៏ធ្វើក្តារ២ សំរាប់ជ្រុងរោងឧបោសថខាងចុង
29 ក្តារ២សន្លឹកនោះបានជាប់គ្នាខាងក្រោម និងខាងលើដោយសារកង១ គាត់បានធ្វើក្តារសំរាប់ជ្រុងទាំង២នៅសងខាងនោះឲ្យដូចគ្នា
30 ដូច្នេះ មានក្តារ៨ និងជើងប្រាក់១៦ រាល់តែក្តារមានជើងពីរៗ
31 ក៏ធ្វើរនុក៥ពីឈើនាងនួន សំរាប់អស់ទាំងក្តារនៅរោងឧបោសថម្ខាង
32 ហើយរនុក៥ទៀត សំរាប់អស់ទាំងក្តារដែលនៅរោងឧបោសថម្ខាងទៀត និងរនុក៥ទៀតសំរាប់ក្តារនៅចុងរោងឧបោសថខាងលិច
33 ឯរនុកកណ្តាល គាត់ធ្វើឲ្យភ្ជាប់ក្តារពីចុងម្ខាងរហូតទៅដល់ចុងម្ខាង
34 រួចមកគាត់ស្រោបក្តារទាំងនោះ ដោយមាស ក៏ធ្វើកង ពីមាសដែរ សំរាប់ព្រហករនុក ហើយរនុកទាំងប៉ុន្មាន ក៏ស្រោបដោយមាសដូចគ្នា។