29 ក្តារ២សន្លឹកនោះបានជាប់គ្នាខាងក្រោម និងខាងលើដោយសារកង១ គាត់បានធ្វើក្តារសំរាប់ជ្រុងទាំង២នៅសងខាងនោះឲ្យដូចគ្នា
30 ដូច្នេះ មានក្តារ៨ និងជើងប្រាក់១៦ រាល់តែក្តារមានជើងពីរៗ
31 ក៏ធ្វើរនុក៥ពីឈើនាងនួន សំរាប់អស់ទាំងក្តារនៅរោងឧបោសថម្ខាង
32 ហើយរនុក៥ទៀត សំរាប់អស់ទាំងក្តារដែលនៅរោងឧបោសថម្ខាងទៀត និងរនុក៥ទៀតសំរាប់ក្តារនៅចុងរោងឧបោសថខាងលិច
33 ឯរនុកកណ្តាល គាត់ធ្វើឲ្យភ្ជាប់ក្តារពីចុងម្ខាងរហូតទៅដល់ចុងម្ខាង
34 រួចមកគាត់ស្រោបក្តារទាំងនោះ ដោយមាស ក៏ធ្វើកង ពីមាសដែរ សំរាប់ព្រហករនុក ហើយរនុកទាំងប៉ុន្មាន ក៏ស្រោបដោយមាសដូចគ្នា។
35 គាត់ត្បាញធ្វើវាំងននពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ តាមការរចនានៃជាងមានស្នាដៃ ហើយក៏ប៉ាក់ជារូបចេរូប៊ីនដែរ