និក្ខមនំ 36:31-37 KHOV

31 ក៏​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សំរាប់​អស់​ទាំង​ក្តារ​នៅ​រោង​ឧបោសថ​ម្ខាង

32 ហើយ​រនុក​៥​ទៀត សំរាប់​អស់​ទាំង​ក្តារ​ដែល​នៅ​រោង​ឧបោសថ​ម្ខាង​ទៀត និង​រនុក​៥​ទៀត​សំរាប់​ក្តារ​នៅ​ចុង​រោង​ឧបោសថ​ខាង​លិច

33 ឯ​រនុក​កណ្តាល គាត់​ធ្វើ​ឲ្យ​ភ្ជាប់​ក្តារ​ពី​ចុង​ម្ខាង​រហូត​ទៅ​ដល់​ចុង​ម្ខាង

34 រួច​មក​គាត់​ស្រោប​ក្តារ​ទាំង​នោះ ដោយ​មាស ក៏​ធ្វើ​កង ពី​មាស​ដែរ សំរាប់​ព្រហក​រនុក ហើយ​រនុក​ទាំង​ប៉ុន្មាន ក៏​ស្រោប​ដោយ​មាស​ដូច​គ្នា។

35 គាត់​ត្បាញ​ធ្វើ​វាំង‌នន​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូប៊ីន​ដែរ

36 គាត់​ធ្វើ​សសរ​៤​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សំរាប់​វាំង‌នន​នោះ ហើយ​មាន​ទំពក់​មាស​នៅ​សសរ​ទាំង​នោះ រួច​គាត់​សិត​ជើង​ប្រាក់​៤​សំរាប់​ទ្រ​សសរ​ទាំង​នោះ។

37 គាត់​ក៏​ត្បាញ​ធ្វើ​រនាំង ពី​អំបោះ​មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​ផង សំរាប់​មាត់​ទ្វារ​ត្រសាល