និក្ខមនំ 37:10-16 KHOV

10 គាត់​ធ្វើ​តុ​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​២​ហត្ថ ទទឹង​១​ហត្ថ ហើយ​កំពស់​១​ហត្ថ​កន្លះ

11 ក៏​ស្រោប​មាស​សុទ្ធ ហើយ​ធ្វើ​គែម​មាស​នៅ​ជុំវិញ

12 គាត់​ក៏​ធ្វើ​គែម​កំពស់​១​ទះ​នៅ​ជុំវិញ​តុ​នោះ ហើយ​នៅ​គែម​នោះ​ក៏​ធ្វើ​គែម​មាស​នៅ​ជុំវិញ​ដែរ

13 គាត់​សិត​កង​មាស​៤​សំរាប់​តុ រួច​ដាក់​កង​ទាំង​នោះ ភ្ជាប់​នឹង​ជើង​តុ​ទាំង​៤ នៅ​គ្រប់​ជ្រុង

14 កង​ទាំង​នោះ​នៅ​ជិត​គែម​តុ សំរាប់​នឹង​ព្រហក​ឈើ​ស្នែង​សែង​ទៅ

15 ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សំរាប់​នឹង​សែង​តុ

16 ឯ​អស់​ទាំង​ប្រដាប់​ដែល​ត្រូវ​ដាក់​លើ​តុ គឺ​ជា​ថាស ផ្តិល ប៉ាន់ ហើយ​នឹង​ពែង​ដែល​សំរាប់​នឹង​ថ្វាយ​ដង្វាយ​ច្រួច នោះ​គាត់​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។