និក្ខមនំ 37:16-22 KHOV

16 ឯ​អស់​ទាំង​ប្រដាប់​ដែល​ត្រូវ​ដាក់​លើ​តុ គឺ​ជា​ថាស ផ្តិល ប៉ាន់ ហើយ​នឹង​ពែង​ដែល​សំរាប់​នឹង​ថ្វាយ​ដង្វាយ​ច្រួច នោះ​គាត់​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។

17 គាត់​ក៏​យក​មាស​សុទ្ធ​ឆ្លាក់​ធ្វើ​ជើង​ចង្កៀង គឺ​ធ្វើ​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា ទាំង​អស់​ជាប់​ជា​មួយ​គ្នា

18 មាន​មែក​៦​ចេញ​ពី​គល់​មក មែក​៣​ចេញ​ខាង​ម្ខាង ហើយ​មែក​៣​ទៀត​ចេញ​ខាង​ម្ខាង

19 នៅ​មែក​១​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ ហើយ​នឹង​ផ្កា​ផង ហើយ​នៅ​មែក​១​ទៀត​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់​នឹង​ផ្កា​ដែរ មែក​ទាំង​៦ ដែល​ចេញ​ពី​គល់​ជើង​ចង្កៀង​នោះ បាន​ធ្វើ​ដូច​គ្នា​ទាំង​អស់

20 នៅ​គល់​ជើង​ចង្កៀង មាន​នប់​៤ រាង​ដូច​ជា​គ្រាប់​ចំបក់ ហើយ​មាន​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង

21 នៅ​ក្រោម​មែក​២ មាន​កន្សោម​គ្រាប់​១ នៅ​ក្រោម​មែក​២​ទៀត មាន​កន្សោម​គ្រាប់​១ ហើយ​នៅ​ក្រោម​មែក​២​ទៀត មាន​កន្សោម​គ្រាប់​១​ទៀត មែក​ទាំង​៦​ដែល​ចេញ​ពី​គល់​ជើង​ចង្កៀង​មក មាន​ដូច​គ្នា​ទាំង​អស់

22 កន្សោម​គ្រាប់ ហើយ​នឹង​មែក​ជើង​ចង្កៀង​បាន​ធ្វើ​ជាប់​គ្នា​ឆ្លាក់​ពី​មាស​សុទ្ធ