និក្ខមនំ 37:21-27 KHOV

21 នៅ​ក្រោម​មែក​២ មាន​កន្សោម​គ្រាប់​១ នៅ​ក្រោម​មែក​២​ទៀត មាន​កន្សោម​គ្រាប់​១ ហើយ​នៅ​ក្រោម​មែក​២​ទៀត មាន​កន្សោម​គ្រាប់​១​ទៀត មែក​ទាំង​៦​ដែល​ចេញ​ពី​គល់​ជើង​ចង្កៀង​មក មាន​ដូច​គ្នា​ទាំង​អស់

22 កន្សោម​គ្រាប់ ហើយ​នឹង​មែក​ជើង​ចង្កៀង​បាន​ធ្វើ​ជាប់​គ្នា​ឆ្លាក់​ពី​មាស​សុទ្ធ

23 គាត់​ក៏​ធ្វើ​ចង្កៀង​ទាំង​៧ ព្រម​ទាំង​ឃ្នាប​ប្រឆេះ និង​កន្ថោរ​ដាក់​កំទេច​សំរាប់​ចង្កៀង​នោះ​ពី​មាស​សុទ្ធ​ដែរ

24 គឺ​គាត់​យក​មាស​សុទ្ធ​១​ហាប​មក​ធ្វើ​ជើង​ចង្កៀង ហើយ​នឹង​ប្រដាប់​ទាំង​ប៉ុន្មាន​សំរាប់​ចង្កៀង។

25 គាត់​ក៏​ធ្វើ​អាស‌នា​គ្រឿង​ក្រអូប ពី​ឈើ​នាង‌នួន​មាន​បណ្តោយ​១​ហត្ថ ទទឹង​១​ហត្ថ​៤​ជ្រុង​ស្មើ ហើយ​កំពស់​២​ហត្ថ ក៏​មាន​ស្នែង​ចេញ​ពី​អាស‌នា​នោះ

26 គាត់​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ នៅ​ចំហៀង​ជុំវិញ ព្រម​ទាំង​ស្នែង​ផង ក៏​ធ្វើ​កែម​មាស​នៅ​ជុំវិញ​ដែរ

27 នៅ​ក្រោម​កែម​នោះ គាត់​ធ្វើ​កង​មាស​២​នៅ​ទាំង​សង​ខាង សំរាប់​ព្រហក​ឈើ​ស្នែង​សែង​ទៅ