1 គាត់ស្អាងអាសនាដង្វាយដុតពីឈើនាងនួនមានបណ្តោយ៥ហត្ថ ទទឹង៥ហត្ថ ៤ជ្រុងស្មើ ហើយកំពស់៣ហត្ថ
2 នៅជ្រុងទាំង៤ គាត់ធ្វើស្នែងចេញពីអាសនា ស្រោបដោយលង្ហិន
3 គាត់ធ្វើប្រដាប់ទាំងប៉ុន្មានសំរាប់អាសនា គឺជាប្រដាប់ដាក់ផេះ ចបចូក ផើង សម ហើយនឹងជើងក្រានដែរ នោះសុទ្ធតែធ្វើពីលង្ហិនទាំងអស់
4 គាត់ធ្វើប្រទាសលង្ហិនខ្ទាស់ក្រឡាគ្នាសំរាប់អាសនា ក៏ដាក់ប្រទាសពីខាងក្រោមគែមឲ្យជាប់ត្រង់ពាក់កណ្តាលរបស់កំពស់អាសនា
5 រួចសិតធ្វើកង៤ដាក់នៅប្រទាសលង្ហិនទាំង៤ជ្រុង សំរាប់នឹងព្រហកឈើស្នែងសែងទៅ
6 ក៏ធ្វើឈើស្នែងពីឈើនាងនួន ព្រមទាំងស្រោបដោយលង្ហិន
7 គាត់ព្រហកឈើស្នែងចូលក្នុងកងទាំងប៉ុន្មាន នៅសងខាងអាសនា សំរាប់នឹងសែងទៅឯអាសនានោះ គាត់ធ្វើឲ្យខូងពីក្តារ។