និក្ខមនំ 38:12-18 KHOV

12 នៅ​ខាង​លិច មាន​រនាំង​ប្រវែង​៥០​ហត្ថ មាន​សសរ​១០ និង​ជើង​១០ មាន​ទាំង​ទំពក់​សសរ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ

13 ឯ​នៅ​ខាង​កើត​ក៏​មាន​ទទឹង​៥០​ហត្ថ​ដូច​គ្នា

14 តែ​នៅ​១​ចំហៀង មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣

15 ឯ​ចំហៀង​១​ទៀត ដែល​ស្មើ​នឹង​ចំហៀង​ម្ខាង​ទ្វារ​ទីលាន​នោះ​មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣​ដូច​គ្នា

16 រនាំង​ទាំង​ប៉ុន្មាន​ដែល​បាំង​ជុំវិញ​ទីលាន​នោះ​សុទ្ធ​តែ​ត្បាញ ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់

17 អស់​ទាំង​ជើង​សសរ​បាន​ធ្វើ​ពី​លង្ហិន ឯ​ទំពក់​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​បាន​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ទាំង​អស់​ដែរ អស់​ទាំង​សសរ​ទីលាន នោះ​ភ្ជាប់​គ្នា​ដោយ‌សារ​ទំពក់​ប្រាក់

18 រនាំង​មាត់​ទ្វារ​ទីលាន ជា​សំពត់​ប៉ាក់ ត្បាញ​ធ្វើ​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ រនាំង​នោះ​មាន​បណ្តោយ​២០​ហត្ថ កំពស់​៥​ហត្ថ ស្មើ​នឹង​រនាំង​ទីលាន​ទាំង​អស់