13 ឯនៅខាងកើតក៏មានទទឹង៥០ហត្ថដូចគ្នា
14 តែនៅ១ចំហៀង មានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ និងជើង៣
15 ឯចំហៀង១ទៀត ដែលស្មើនឹងចំហៀងម្ខាងទ្វារទីលាននោះមានរនាំងប្រវែង១៥ហត្ថ ហើយមានសសរ៣ និងជើង៣ដូចគ្នា
16 រនាំងទាំងប៉ុន្មានដែលបាំងជុំវិញទីលាននោះសុទ្ធតែត្បាញ ធ្វើពីអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់
17 អស់ទាំងជើងសសរបានធ្វើពីលង្ហិន ឯទំពក់សសរ និងគន្លឹះទាំងប៉ុន្មាន នោះបានធ្វើពីប្រាក់ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ទាំងអស់ដែរ អស់ទាំងសសរទីលាន នោះភ្ជាប់គ្នាដោយសារទំពក់ប្រាក់
18 រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយ២០ហត្ថ កំពស់៥ហត្ថ ស្មើនឹងរនាំងទីលានទាំងអស់
19 សសរទាំង៤ និងជើងទាំង៤សំរាប់រនាំងក៏ធ្វើពីលង្ហិន ឯទំពក់ និងគន្លឹះនោះបានធ្វើពីប្រាក់វិញ ហើយក្បាច់ក្បាលសសរក៏ស្រោបដោយប្រាក់ដែរ