និក្ខមនំ 38:23-29 KHOV

23 មាន​ទាំង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់​ក្នុង​ពូជ​អំបូរ​ដាន់​មក​ជួយ​ធ្វើ​ការ​ដែរ អ្នក​នោះ​ជា​អ្នក​ប្រសប់​ខាង​ការ​ចំឡាក់ ហើយ​ខាង​បង្កើត​ការ​ថ្មី និង​ខាង​ធ្វើ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត

24 ឯ​មាស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ថ្វាយ​សំរាប់​នឹង​ប្រើ​ធ្វើ​អស់​ទាំង​ការ​ស្អាង​ទី​បរិសុទ្ធ នោះ​មាន​ចំនួន​២៩​ហាប​៧៣០​ដំឡឹង តាម​ទំងន់​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

25 ហើយ​ប្រាក់​របស់​អស់​អ្នក​ក្នុង​ពួក​ជំនុំ​ដែល​បាន​រាប់​ដាក់​បញ្ជី នោះ​មាន​ចំនួន​១០០​ហាប​១៧៧៥​ដំឡឹង តាម​ទំងន់​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

26 គឺ​ជា​៥​កាក់​ដែល​ត្រូវ​ជា​កន្លះ​រៀល​ម្នាក់​គ្រប់ៗ​គ្នា តាម​រៀល​សំរាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​នៃ​អស់​ទាំង​អ្នក​ដែល​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឯ​ចំនួន​មនុស្ស​ទាំង​នោះ មាន​៦​សែន​៣​ពាន់​៥៥០​នាក់

27 ហើយ​ប្រាក់​១០០​ហាប​នោះ គេ​ក៏​យក​ទៅ​សិត​ធ្វើ​ជើង​សសរ​ទី​បរិសុទ្ធ និង​ជើង​វាំង‌នន គឺ​ជើង​១​មាន​១​ហាប​ប្រាក់ ឯ​ជើង​១០០ នោះ​ត្រូវ​ជា​១០០​ហាប

28 គេ​ក៏​យក​ប្រាក់​១៧៧៥​ដំឡឹង​ទៅ​ធ្វើ​ជា​ទំពក់ និង​គន្លឹះ​ទាំង​ប៉ុន្មាន​សំរាប់​សសរ ហើយ​រំលែក​ខ្លះ​មក​ស្រោប​នៅ​ក្បាច់​ក្បាល​សសរ រួច​ថ្ពក់​ភ្ជាប់​គ្នា

29 ឯ​លង្ហិន​ដែល​គេ​បាន​ថ្វាយ នោះ​មាន​ចំនួន​៧០​ហាប​២៤០០​ដំឡឹង