25 ហើយប្រាក់របស់អស់អ្នកក្នុងពួកជំនុំដែលបានរាប់ដាក់បញ្ជី នោះមានចំនួន១០០ហាប១៧៧៥ដំឡឹង តាមទំងន់ដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ
26 គឺជា៥កាក់ដែលត្រូវជាកន្លះរៀលម្នាក់គ្រប់ៗគ្នា តាមរៀលសំរាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃនៃអស់ទាំងអ្នកដែលមានឈ្មោះចុះក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឯចំនួនមនុស្សទាំងនោះ មាន៦សែន៣ពាន់៥៥០នាក់
27 ហើយប្រាក់១០០ហាបនោះ គេក៏យកទៅសិតធ្វើជើងសសរទីបរិសុទ្ធ និងជើងវាំងនន គឺជើង១មាន១ហាបប្រាក់ ឯជើង១០០ នោះត្រូវជា១០០ហាប
28 គេក៏យកប្រាក់១៧៧៥ដំឡឹងទៅធ្វើជាទំពក់ និងគន្លឹះទាំងប៉ុន្មានសំរាប់សសរ ហើយរំលែកខ្លះមកស្រោបនៅក្បាច់ក្បាលសសរ រួចថ្ពក់ភ្ជាប់គ្នា
29 ឯលង្ហិនដែលគេបានថ្វាយ នោះមានចំនួន៧០ហាប២៤០០ដំឡឹង
30 លង្ហិននោះគេប្រើសំរាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន និងប្រទាស ហើយអស់ទាំងប្រដាប់សំរាប់អាសនានោះ
31 អស់ទាំងជើងនៃទីលាននៅគ្រប់ជុំវិញ ព្រមទាំងជើងទ្វារទីលាន និងអស់ទាំងចំរ៉ឹងសំរាប់រោងឧបោសថ ហើយនឹងទីលាននៅជុំវិញដែរ។