និក្ខមនំ 38:27-31 KHOV

27 ហើយ​ប្រាក់​១០០​ហាប​នោះ គេ​ក៏​យក​ទៅ​សិត​ធ្វើ​ជើង​សសរ​ទី​បរិសុទ្ធ និង​ជើង​វាំង‌នន គឺ​ជើង​១​មាន​១​ហាប​ប្រាក់ ឯ​ជើង​១០០ នោះ​ត្រូវ​ជា​១០០​ហាប

28 គេ​ក៏​យក​ប្រាក់​១៧៧៥​ដំឡឹង​ទៅ​ធ្វើ​ជា​ទំពក់ និង​គន្លឹះ​ទាំង​ប៉ុន្មាន​សំរាប់​សសរ ហើយ​រំលែក​ខ្លះ​មក​ស្រោប​នៅ​ក្បាច់​ក្បាល​សសរ រួច​ថ្ពក់​ភ្ជាប់​គ្នា

29 ឯ​លង្ហិន​ដែល​គេ​បាន​ថ្វាយ នោះ​មាន​ចំនួន​៧០​ហាប​២៤០០​ដំឡឹង

30 លង្ហិន​នោះ​គេ​ប្រើ​សំរាប់​ធ្វើ​ជើង​សសរ ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ព្រម​ទាំង​អាស‌នា​លង្ហិន និង​ប្រទាស ហើយ​អស់​ទាំង​ប្រដាប់​សំរាប់​អាស‌នា​នោះ

31 អស់​ទាំង​ជើង​នៃ​ទីលាន​នៅ​គ្រប់​ជុំវិញ ព្រម​ទាំង​ជើង​ទ្វារ​ទីលាន និង​អស់​ទាំង​ចំរ៉ឹង​សំរាប់​រោង​ឧបោសថ ហើយ​នឹង​ទីលាន​នៅ​ជុំវិញ​ដែរ។