និក្ខមនំ 38:6-12 KHOV

6 ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ព្រម​ទាំង​ស្រោប​ដោយ​លង្ហិន

7 គាត់​ព្រហក​ឈើ​ស្នែង​ចូល​ក្នុង​កង​ទាំង​ប៉ុន្មាន នៅ​សង​ខាង​អាស‌នា សំរាប់​នឹង​សែង​ទៅ​ឯ​អាស‌នា​នោះ គាត់​ធ្វើ​ឲ្យ​ខូង​ពី​ក្តារ។

8 គាត់​ក៏​ធ្វើ​ចាន​ក្លាំ​ពី​លង្ហិន ព្រម​ទាំង​ជើង​នៃ​ចាន​ក្លាំ​ដែរ គឺ​ធ្វើ​ពី​កញ្ចក់​របស់​ស្រីៗ​ដែល​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។

9 គាត់​ធ្វើ​ទីលាន ឯ​នៅ​ខាង​ត្បូង​មាន​រនាំង​ត្បាញ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ សំរាប់​បាំង​ទីលាន​ប្រវែង​១០០​ហត្ថ

10 មាន​ទាំង​សសរ​២០​ដាក់​លើ​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ ហើយ​នឹង​គន្លឹះ នោះ​សុទ្ធ​តែ​ធ្វើ​ពី​ប្រាក់​វិញ

11 នៅ​ខាង​ជើង មាន​រនាំង​ប្រវែង​១០០​ហត្ថ ហើយ​សសរ​២០ និង​ជើង​លង្ហិន​២០ មាន​ទាំង​ទំពក់ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ

12 នៅ​ខាង​លិច មាន​រនាំង​ប្រវែង​៥០​ហត្ថ មាន​សសរ​១០ និង​ជើង​១០ មាន​ទាំង​ទំពក់​សសរ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ