7 គាត់ព្រហកឈើស្នែងចូលក្នុងកងទាំងប៉ុន្មាន នៅសងខាងអាសនា សំរាប់នឹងសែងទៅឯអាសនានោះ គាត់ធ្វើឲ្យខូងពីក្តារ។
8 គាត់ក៏ធ្វើចានក្លាំពីលង្ហិន ព្រមទាំងជើងនៃចានក្លាំដែរ គឺធ្វើពីកញ្ចក់របស់ស្រីៗដែលប្រជុំគ្នានៅមាត់ទ្វារត្រសាលជំនុំ។
9 គាត់ធ្វើទីលាន ឯនៅខាងត្បូងមានរនាំងត្បាញធ្វើពីអំបោះខ្លូតទេស វេញយ៉ាងខ្មាញ់ សំរាប់បាំងទីលានប្រវែង១០០ហត្ថ
10 មានទាំងសសរ២០ដាក់លើជើងលង្ហិន២០ ឯទំពក់សសរ ហើយនឹងគន្លឹះ នោះសុទ្ធតែធ្វើពីប្រាក់វិញ
11 នៅខាងជើង មានរនាំងប្រវែង១០០ហត្ថ ហើយសសរ២០ និងជើងលង្ហិន២០ មានទាំងទំពក់ និងគន្លឹះធ្វើពីប្រាក់ដែរ
12 នៅខាងលិច មានរនាំងប្រវែង៥០ហត្ថ មានសសរ១០ និងជើង១០ មានទាំងទំពក់សសរ និងគន្លឹះធ្វើពីប្រាក់ដែរ
13 ឯនៅខាងកើតក៏មានទទឹង៥០ហត្ថដូចគ្នា