11 ក្នុងជួរទី២ មានត្បូងមរកដ១ ត្បូងកណ្តៀង១ និងពេជ្រ១
12 ក្នុងជួរទី៣ មានត្បូងលេសិម១ ត្បូងទទឹម១ និងត្បូងត្របែក១
13 ក្នុងជួរទី៤ មានត្បូងបេរីល១ ត្បូងអូនីក្ស១ និងកែវមណីជោតិ១ ត្បូងទាំងនេះបានដាំចុះក្នុងគ្រោងមាស
14 មានត្បូង១២តាមចំនួនឈ្មោះពួកកូនអ៊ីស្រាអែល គ្រប់តែត្បូងនោះបានឆ្លាក់ ដូចជាគេឆ្លាក់ត្រាក្នុងត្បូង១ មានឆ្លាក់ចុះឈ្មោះ១ ក្នុងពូជអំបូរទាំង១២
15 គេធ្វើខ្សែមាសសុទ្ធ វេញដូចជាខ្សែពួរ ភ្ជាប់នៅប្រដាប់បាំងទ្រូង
16 ក៏ធ្វើគ្រោងមាស២ និងក្រវិលមាស២ដាក់ភ្ជាប់នៅចុងសងខាងប្រដាប់បាំងទ្រូង
17 ហើយបញ្ចូលខ្សែមាស២ ក្នុងក្រវិលមាសទាំង២ដែលនៅចុងសងខាងប្រដាប់បាំងទ្រូងនោះ