និក្ខមនំ 39:22-28 KHOV

22 គេ​ក៏​ធ្វើ​អាវ​វែង​របស់​អេផូឌ ត្បាញ​ជា​សំពត់​សុទ្ធ​តែ​ពណ៌​ផ្ទៃ​មេឃ

23 នៅ​កណ្តាល​អាវ​វែង​នោះ​មាន​ក ដូច​ជា​ក​នៃ​អាវ​សឹក ព្រម​ទាំង​មាន​សំពត់​ចំ នៅ​ជុំវិញ​ក​ផង ដើម្បី​កុំ​ឲ្យ​អាវ​វែង​នោះ​រហែក​ចេញ​ឡើយ

24 នៅ​ជុំវិញ​ជាយ​អាវ​វែង គេ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ពី​អំបោះ​វេញ​យ៉ាង​ខ្មាញ់

25 ក៏​ធ្វើ​ចង្ក្រង់​មាស​សុទ្ធ​ដាក់​លាយ​ចំរុះ​ត្រង់​កណ្តាល​ផ្លែ​ទទឹម​នោះ នៅ​គ្រប់​ជុំវិញ​ជាយ​អាវ​ដែរ

26 គឺ​ចង្ក្រង់​១​ផ្លែ​ទទឹម​១ ចង្ក្រង់​១​ផ្លែ​ទទឹម​១ នៅ​គ្រប់​ជុំវិញ​ជាយ​អាវ​សំរាប់​ការ‌ងារ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

27 គេ​បាន​ធ្វើ​អាវ​ខ្លី ត្បាញ​ពី​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​សំរាប់​អើរ៉ុន និង​ពួក​កូន​លោក

28 ក៏​ធ្វើ​មួក​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​ឈ្នួត ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​សំរាប់​ជា​សេចក្ដី​លំអ ហើយ​នឹង​ខោ​ស្នាប់​ភ្លៅ ពី​សំពត់​ខ្លូត‌ទេស​ដែរ គឺ​សំពត់​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់