និក្ខមនំ 39:33-39 KHOV

33 គេ​នាំ​យក​រោង​ឧបោសថ​មក​ឯ​ម៉ូសេ គឺ​ទាំង​ត្រសាល និង​ប្រដាប់​ត្រសាល​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ និង​ជើង​ទាំង​ប៉ុន្មាន

34 គំរប​ធ្វើ​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ហើយ​គំរប​ធ្វើ​ពី​ស្បែក​ផ្សោត វាំង‌នន​សំរាប់​ខាំង

35 ហឹប​ទី​បន្ទាល់ និង​ឈើ​ស្នែង​សំរាប់​សែង និង​ទី​សន្តោស​ប្រោស​ហើយ

36 តុ និង​គ្រឿង​ប្រដាប់​សំរាប់​តុ ហើយ​នឹង​នំបុ័ង​តាំង​ទុក

37 ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង​ទាំង​ប៉ុន្មាន គឺ​ជា​ចង្កៀង​សំរាប់​ដាក់​លើ​ជើង​នោះ និង​អស់​ទាំង​គ្រឿង​ប្រដាប់​ចង្កៀង ព្រម​ទាំង​ប្រេង​ផង

38 អាស‌នា​មាស ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប រនាំង​បាំង​នៅ​មាត់​ទ្វារ​ត្រសាល

39 អាស‌នា​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​ប្រដាប់​អាស‌នា​ទាំង​អស់ ព្រម​ទាំង​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ