និក្ខមនំ 39:40-43 KHOV

40 រនាំង​ទីលាន អស់​ទាំង​សសរ និង​ជើង​របស់​សសរ រនាំង​សំរាប់​បាំង​មាត់​ទ្វារ​ទីលាន អស់​ទាំង​ខ្សែ​ចំរ៉ឹង ហើយ​គ្រឿង​ប្រដាប់​សំរាប់​រោង​ឧបោសថ ហើយ​សំរាប់​ត្រសាល​ជំនុំ​ទាំង​អស់​ផង

41 និង​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ​នៅ​ទី​បរិសុទ្ធ អស់​ទាំង​សំលៀក‌បំពាក់​បរិសុទ្ធ សំរាប់​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​នឹង​សំលៀក‌បំពាក់​ទាំង​អស់​សំរាប់​ឲ្យ​ពួក​កូន​លោក​ធ្វើ​ការ‌ងារ​ជា​សង្ឃ។

42 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ធ្វើ​អស់​ទាំង​ការ​នេះ​សំរេច តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

43 ម៉ូសេ​ក៏​ពិនិត្យ​មើល​គ្រប់​ការ​ទាំង​អស់​នោះ​ឃើញ​ថា គេ​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គេ​បាន​ធ្វើ​ការ​នោះ​ស្រេច​ទាំង​អស់ រួច​ម៉ូសេ​ក៏​ឲ្យ​ពរ​ដល់​គេ។