និក្ខមនំ 39:7-13 KHOV

7 យក​មក​ដាក់​ភ្ជាប់​នៅ​លើ​ខ្សែ​ស្មា​របស់​អេផូឌ សំរាប់​ជា​ទី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ។

8 គេ​បាន​ធ្វើ​ប្រដាប់​បាំង​ទ្រូង តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ បែប​ដូច​ជា​ធ្វើ​អេផូឌ​ដែរ គឺ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

9 គេ​ធ្វើ​ជា​៤​ជ្រុង​ស្មើ​បត់​ជា​ពីរ មាន​បណ្តោយ​១​ចំអាម ទទឹង​១​ចំអាម​ជា​២​ផ្នត់

10 គេ​ដាំ​ត្បូង​៤​ជួរ ក្នុង​ជួរ​ទី​១ មាន​ត្បូង​សាមស៊ី​១ ត្បូង​ទោបុ័ត​១ និង​បារកេត​១

11 ក្នុង​ជួរ​ទី​២ មាន​ត្បូង​មរកដ​១ ត្បូង‌កណ្តៀង​១ និង​ពេជ្រ​១

12 ក្នុង​ជួរ​ទី​៣ មាន​ត្បូង​លេសិម​១ ត្បូង​ទទឹម​១ និង​ត្បូង​ត្របែក​១

13 ក្នុង​ជួរ​ទី​៤ មាន​ត្បូង​បេរីល​១ ត្បូង​អូនីក្ស​១ និង​កែវ​មណី‌ជោតិ​១ ត្បូង​ទាំង​នេះ​បាន​ដាំ​ចុះ​ក្នុង​គ្រោង​មាស