18 នោះម៉ូសេក៏ត្រឡប់ទៅឯយេត្រូ ជាឪពុកក្មេកជំរាបថា សូមអនុញ្ញាត ឲ្យខ្ញុំត្រឡប់ទៅឯបងប្អូនខ្ញុំ នៅស្រុកអេស៊ីព្ទវិញ ដើម្បីនឹងមើល តើគេនៅរស់ឬយ៉ាងណា យេត្រូតបថា ចូរទៅដោយសុខសាន្តចុះ
19 រីឯនៅស្រុកម៉ាឌាន នោះព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេថា ចូរឯងត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ដ្បិតពួកអ្នកដែលចង់សំឡាប់ឯង គេស្លាប់អស់ហើយ
20 ម៉ូសេក៏ប្រមូលយកប្រពន្ធកូន បញ្ជិះលើសត្វលា វិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ក៏យកទាំងដំបងរបស់ព្រះកាន់នៅដៃផង
21 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា កាលណាឯងត្រឡប់ទៅដល់ស្រុកអេស៊ីព្ទហើយ នោះកុំឲ្យខាននឹងធ្វើអស់ទាំងការអស្ចារ្យ ដែលអញបានដាក់នៅដៃឯងនៅចំពោះមុខផារ៉ោនឡើយ តែអញនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង នោះទ្រង់មិនព្រមបើកឲ្យបណ្តាជនចេញទៅទេ
22 ឯងត្រូវទូលទៅផារ៉ោនថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនអញ គឺជាកូនច្បងរបស់អញ
23 ហើយអញប្រាប់ឯងថា ចូរបើកឲ្យកូនអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញ បើឯងមិនព្រមទេ នោះមើល អញនឹងសំឡាប់កូនច្បងរបស់ឯងចោល។
24 លុះធ្វើដំណើរមកតាមផ្លូវ នោះព្រះយេហូវ៉ាទ្រង់មកជួបនឹងលោក នៅត្រង់ផ្ទះសំណាក់ចង់សំឡាប់លោក