25 នោះសេផូរ៉ា នាងយកថ្មយ៉ាងមុត មកកាត់ស្បែកចុងស្វាសរបស់កូនបោះចោលទៅត្រង់ជើងប្ដី ដោយពាក្យថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមដល់ខ្ញុំហើយ
26 រួចទ្រង់លែងធ្វើលោកទៅ ហើយនាងនិយាយថា អ្នកជាប្ដីបានឈ្មោះថាខ្ចាយឈាមហើយ ដោយព្រោះការកាត់ស្បែកនេះ។
27 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា ចូរទៅជួបនឹងម៉ូសេនៅទីរហោស្ថាន លោកក៏ទៅ បានជួបនៅត្រង់ភ្នំព្រះ ហើយថើបគ្នា
28 នោះម៉ូសេប្រាប់ទៅអើរ៉ុនពីគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានផ្តាំ និងគ្រប់ទាំងទីសំគាល់ដែលទ្រង់បានបង្គាប់មក
29 ម៉ូសេ និងអើរ៉ុនក៏នាំគ្នាទៅប្រមូលពួកចាស់ទុំនៃកូនចៅអ៊ីស្រាអែល
30 រួចហើយ អើរ៉ុនរ៉ាយរឿងប្រាប់ពីអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលនឹងម៉ូសេ ព្រមទាំងធ្វើអស់ទាំងទីសំគាល់នោះនៅមុខគេដែរ
31 បណ្តាជនទាំងឡាយក៏ជឿ ហើយកាលណាគេឃើញថា ព្រះយេហូវ៉ាទ្រង់បានប្រោសដល់ពួកកូនចៅអ៊ីស្រាអែល ហើយថា ទ្រង់បានទតឃើញសេចក្ដីទុក្ខលំបាករបស់គេ នោះក៏នាំគ្នាឱនក្បាលថ្វាយបង្គំទ្រង់។