និក្ខមនំ 4:28-31 KHOV

28 នោះ​ម៉ូសេ​ប្រាប់​ទៅ​អើរ៉ុន​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ផ្តាំ និង​គ្រប់​ទាំង​ទី​សំគាល់​ដែល​ទ្រង់​បាន​បង្គាប់​មក

29 ម៉ូសេ និង​អើរ៉ុន​ក៏​នាំ​គ្នា​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល

30 រួច​ហើយ អើរ៉ុន​រ៉ាយ‌រឿង​ប្រាប់​ពី​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ព្រម​ទាំង​ធ្វើ​អស់​ទាំង​ទី​សំគាល់​នោះ​នៅ​មុខ​គេ​ដែរ

31 បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ជឿ ហើយ​កាល​ណា​គេ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ថា ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ នោះ​ក៏​នាំ​គ្នា​ឱន​ក្បាល​ថ្វាយ‌បង្គំ​ទ្រង់។