និក្ខមនំ 40:10-16 KHOV

10 ត្រូវ​លាប​ប្រេង​នៅ​អាស‌នា​ដង្វាយ​ដុត និង​គ្រឿង​ប្រដាប់​អាស‌នា​នោះ​ទាំង​ប៉ុន្មាន ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដូច្នេះ​អាស‌នា​នោះ​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត

11 ត្រូវ​លាប​ប្រេង​នៅ​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ

12 ត្រូវ​នាំ​អើរ៉ុន និង​ពួក​កូន​លោក​មក​ជិត​ទ្វារ​ត្រសាល​ជំនុំ ហើយ​ផ្ងូត​អ្នក​ទាំង​នោះ​ដោយ​ទឹក

13 រួច​យក​សំលៀក‌បំពាក់​បរិសុទ្ធ​មក​បំពាក់​អើរ៉ុន ហើយ​ចាក់​ប្រេង​ញែក​លោក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​លោក​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

14 រួច​ត្រូវ​នាំ​ពួក​កូន​លោក​មក​បំពាក់​អាវ​ខ្លី​ឲ្យ

15 ហើយ​ចាក់​ប្រេង​ដល់​គេ​ដូច​ជា​បាន​ចាក់​ប្រេង​ឲ្យ​ឪពុក​គេ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ បុណ្យ​ចាក់​លាប​ប្រេង​នេះ​នឹង​បាន​សំរាប់​ការ‌ងារ​ជា​សង្ឃ​ដល់​អ្នក​ទាំង​នោះ​អស់​កល្ប‌ជានិច្ច គ្រប់​ទាំង​ដំណ​គេ​ត​ទៅ។

16 ឯ​ម៉ូសេ​លោក​ក៏​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក លោក​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់