14 រួចត្រូវនាំពួកកូនលោកមកបំពាក់អាវខ្លីឲ្យ
15 ហើយចាក់ប្រេងដល់គេដូចជាបានចាក់ប្រេងឲ្យឪពុកគេដែរ ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃដល់អញ បុណ្យចាក់លាបប្រេងនេះនឹងបានសំរាប់ការងារជាសង្ឃដល់អ្នកទាំងនោះអស់កល្បជានិច្ច គ្រប់ទាំងដំណគេតទៅ។
16 ឯម៉ូសេលោកក៏ធ្វើអស់ទាំងការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក លោកធ្វើការនោះសំរេចទាំងអស់
17 នៅថ្ងៃ១កើតក្នុងខែដំបូងឆ្នាំទី២ នោះរោងឧបោសថបានដំឡើងរួចជាស្រេច
18 ម៉ូសេបានដំឡើងរោងឧបោសថ លោកដាក់ជើងទាំងប៉ុន្មាន ក៏បញ្ឈរក្តារ ហើយរៀបរនុកក៏លើកសសរទាំងប៉ុន្មានឡើង
19 រួចលោកលាត្រសាលបាំងរោងឧបោសថ ហើយដាក់គំរបពីលើត្រសាលដូចជាព្រះយេហូវ៉ាបានបង្គាប់មក
20 លោកយកសេចក្ដីបន្ទាល់មកដាក់ក្នុងហឹប រួចព្រហកឈើស្នែងភ្ជាប់នឹងហឹប ហើយដាក់ទីសន្តោសប្រោសនៅលើហឹបនោះ