2 នៅថ្ងៃ១កើតខែដំបូង នោះត្រូវដំឡើងរោងឧបោសថផងត្រសាលជំនុំ
3 ត្រូវដាក់ហឹបនៃសេចក្ដីបន្ទាល់ទៅក្នុងត្រសាលនោះ ហើយយកវាំងននមកបាំង
4 ត្រូវយកតុមករៀបតាមរបៀប ហើយយកជើងចង្កៀងមកទាំងរៀបចំអស់ទាំងចង្កៀងផង
5 ត្រូវដាក់អាសនាមាសសំរាប់ដុតគ្រឿងក្រអូបនៅមុខហឹបនៃសេចក្ដីបន្ទាប់ រួចត្រូវបាំងរនាំងនៅមាត់ទ្វាររោងឧបោសថ
6 ត្រូវដាក់អាសនាដង្វាយដុត នៅមុខមាត់ទ្វាររោងឧបោសថ របស់ផងត្រសាលជំនុំ
7 ហើយត្រូវដាក់ចានក្លាំ នៅជាកណ្តាលត្រសាលជំនុំ និងអាសនានោះ រួចដាក់ទឹកចុះក្នុងចានក្លាំផង
8 ឯទីលានត្រូវរៀបចំជុំវិញ ព្រមទាំងបាំងរនាំងនៅមាត់ទ្វារដែរ