24 លោកក៏ដាក់ជើងចង្កៀងទៅក្នុងត្រសាលជំនុំ ប្រទល់មុខនឹងតុ គឺខាងត្បូង ក្នុងរោងឧបោសថ
25 រួចលោករៀបចំចង្កៀងនៅចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
26 លោកដាក់អាសនាមាស នៅមុខវាំងនន ក្នុងត្រសាលជំនុំ
27 ហើយក៏ដុតគ្រឿងក្រអូបនៅលើអាសនានោះ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
28 លោកដាក់រនាំង បាំងនៅមាត់ទ្វាររោងឧបោសថ
29 ហើយក៏ដាក់អាសនាដង្វាយដុតនៅមុខទ្វាររោងឧបោសថផងត្រសាលជំនុំ រួចលោកថ្វាយដង្វាយដុត និងដង្វាយម្សៅ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
30 លោកដាក់ចានក្លាំនៅជាកណ្តាលត្រសាលជំនុំ ហើយនឹងអាសនា រួចដាក់ទឹកក្នុងចាននោះ សំរាប់នឹងលាងសំអាត