និក្ខមនំ 40:27-33 KHOV

27 ហើយ​ក៏​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាស‌នា​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

28 លោក​ដាក់​រនាំង បាំង​នៅ​មាត់​ទ្វារ​រោង​ឧបោសថ

29 ហើយ​ក៏​ដាក់​អាស‌នា​ដង្វាយ​ដុត​នៅ​មុខ​ទ្វារ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ រួច​លោក​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

30 លោក​ដាក់​ចាន​ក្លាំ​នៅ​ជា​កណ្តាល​ត្រសាល​ជំនុំ ហើយ​នឹង​អាស‌នា រួច​ដាក់​ទឹក​ក្នុង​ចាន​នោះ សំរាប់​នឹង​លាង​សំអាត

31 ហើយ​ម៉ូសេ អើរ៉ុន និង​ពួក​កូន​អើរ៉ុន​ក៏​លាង​ដៃ លាង​ជើង​ត្រង់​ចាន​នោះ

32 វេលា​ណា​ដែល​អ្នក​ទាំង​នោះ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​ទៅ​ជិត​អាស‌នា នោះ​តែង​លាង​សំអាត​សិន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

33 លោក​ដំឡើង​រនាំង​នៃ​ទីលាន នៅ​ជុំវិញ​រោង​ឧបោសថ ហើយ​នឹង​អាស‌នា រួច​ដាក់​រនាំង​បាំង​នៅ​មាត់​ទ្វារ​ទីលាន ដូច្នេះ​ម៉ូសេ​បាន​ធ្វើ​ការ​ទាំង​នោះ​រួច​ជា​ស្រេច។