28 លោកដាក់រនាំង បាំងនៅមាត់ទ្វាររោងឧបោសថ
29 ហើយក៏ដាក់អាសនាដង្វាយដុតនៅមុខទ្វាររោងឧបោសថផងត្រសាលជំនុំ រួចលោកថ្វាយដង្វាយដុត និងដង្វាយម្សៅ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
30 លោកដាក់ចានក្លាំនៅជាកណ្តាលត្រសាលជំនុំ ហើយនឹងអាសនា រួចដាក់ទឹកក្នុងចាននោះ សំរាប់នឹងលាងសំអាត
31 ហើយម៉ូសេ អើរ៉ុន និងពួកកូនអើរ៉ុនក៏លាងដៃ លាងជើងត្រង់ចាននោះ
32 វេលាណាដែលអ្នកទាំងនោះចូលទៅក្នុងត្រសាលជំនុំ ឬទៅជិតអាសនា នោះតែងលាងសំអាតសិន ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
33 លោកដំឡើងរនាំងនៃទីលាន នៅជុំវិញរោងឧបោសថ ហើយនឹងអាសនា រួចដាក់រនាំងបាំងនៅមាត់ទ្វារទីលាន ដូច្នេះម៉ូសេបានធ្វើការទាំងនោះរួចជាស្រេច។
34 នោះពពកក៏គ្របត្រសាលជំនុំ ហើយសិរីល្អនៃព្រះយេហូវ៉ាបានស្ថិតនៅពេញក្នុងរោងឧបោសថ