31 ហើយម៉ូសេ អើរ៉ុន និងពួកកូនអើរ៉ុនក៏លាងដៃ លាងជើងត្រង់ចាននោះ
32 វេលាណាដែលអ្នកទាំងនោះចូលទៅក្នុងត្រសាលជំនុំ ឬទៅជិតអាសនា នោះតែងលាងសំអាតសិន ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
33 លោកដំឡើងរនាំងនៃទីលាន នៅជុំវិញរោងឧបោសថ ហើយនឹងអាសនា រួចដាក់រនាំងបាំងនៅមាត់ទ្វារទីលាន ដូច្នេះម៉ូសេបានធ្វើការទាំងនោះរួចជាស្រេច។
34 នោះពពកក៏គ្របត្រសាលជំនុំ ហើយសិរីល្អនៃព្រះយេហូវ៉ាបានស្ថិតនៅពេញក្នុងរោងឧបោសថ
35 ឯម៉ូសេ លោកចូលទៅក្នុងត្រសាលជំនុំមិនបាន ពីព្រោះពពកនៅពីលើ ហើយដោយព្រោះសិរីល្អនៃព្រះយេហូវ៉ាដែលនៅពេញក្នុងរោងឧបោសថនោះផង
36 បើកាលណាពពកបានឡើង ផុតពីលើរោងឧបោសថ នោះពួកកូនចៅអ៊ីស្រាអែលក៏តែងធ្វើដំណើរដើរទៅជាដរាប ក្នុងគ្រប់ទាំងវេលាដែលគេកំពុងតែធ្វើដំណើរនោះ
37 តែបើកាលណាពពកមិនបានឡើងទេ នោះគេក៏មិនធ្វើដំណើរទៅដែរ ទាល់តែពពកឡើងផុតចេញ