និក្ខមនំ 40:6-12 KHOV

6 ត្រូវ​ដាក់​អាស‌នា​ដង្វាយ​ដុត នៅ​មុខ​មាត់​ទ្វារ​រោង​ឧបោសថ របស់​ផង​ត្រសាល​ជំនុំ

7 ហើយ​ត្រូវ​ដាក់​ចាន​ក្លាំ នៅ​ជា​កណ្តាល​ត្រសាល​ជំនុំ និង​អាស‌នា​នោះ រួច​ដាក់​ទឹក​ចុះ​ក្នុង​ចាន​ក្លាំ​ផង

8 ឯ​ទីលាន​ត្រូវ​រៀប‌ចំ​ជុំវិញ ព្រម​ទាំង​បាំង​រនាំង​នៅ​មាត់​ទ្វារ​ដែរ

9 ត្រូវ​យក​ប្រេង​ចាក់​លាប​មក​លាប​រោង​ឧបោសថ និង​ប្រដាប់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​រោង​នោះ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​ផង នោះ​នឹង​បាន​បរិសុទ្ធ​ទាំង​អស់

10 ត្រូវ​លាប​ប្រេង​នៅ​អាស‌នា​ដង្វាយ​ដុត និង​គ្រឿង​ប្រដាប់​អាស‌នា​នោះ​ទាំង​ប៉ុន្មាន ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដូច្នេះ​អាស‌នា​នោះ​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត

11 ត្រូវ​លាប​ប្រេង​នៅ​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ

12 ត្រូវ​នាំ​អើរ៉ុន និង​ពួក​កូន​លោក​មក​ជិត​ទ្វារ​ត្រសាល​ជំនុំ ហើយ​ផ្ងូត​អ្នក​ទាំង​នោះ​ដោយ​ទឹក