និក្ខមនំ 5:5-11 KHOV

5 ផារ៉ោន​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា មើល ឥឡូវ​នេះ បណ្តា‌ជន​នៅ​ស្រុក​នេះ​គេ​មាន​គ្នា​ច្រើន ហើយ​ឯង​មក​ធ្វើ​ឲ្យ​គេ​ឈប់​ពី​ការ​គេ​ចេញ​ដូច្នេះ។

6 នៅ​ថ្ងៃ​នោះ​ឯង​ផារ៉ោន​ទ្រង់​បង្គាប់​ដល់​ពួក​មេ​ដំរួត​លើ​ជន​ទាំង‌ឡាយ ហើយ​នឹង​ពួក​នាយ​ថា

7 ចូរ​កុំ​ឲ្យ​ចំបើង​ដល់​ជន​សំរាប់​នឹង​ធ្វើ​ឥដ្ឋ​ដូច​អំពី​ដើម​ទៀត​ឡើយ ត្រូវ​ឲ្យ​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​វិញ

8 តែ​ឯ​ចំនួន​ឥដ្ឋ​ដែល​គេ​ធ្លាប់​ធ្វើ​ពី​ដើម​មក នោះ​ត្រូវ​បង្ខំ​ឲ្យ​គេ​ចេះ​តែ​ធ្វើ​ទៅ​ទៀត​ចុះ កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល​ទេ បាន​ជា​ស្រែក​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ

9 ត្រូវ​ដាក់​បន្ទុក​ឲ្យ​គេ​ធ្វើ​រឹត​តែ​ធ្ងន់​ឡើង ដើម្បី​ឲ្យ​គេ​ខំ​ធ្វើ​ទៅ កុំ​ឲ្យ​គេ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ។

10 ពួក​មេ​ដំរួត​លើ​ពួក​ជន និង​ពួក​នាយ ក៏​ទៅ​ប្រាប់​ដល់​គេ​ថា ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​លែង​បើក​ចំបើង​ឲ្យ​ឯង​រាល់​គ្នា​ហើយ

11 ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ​ការ​របស់​ឯង​រាល់​គ្នា នោះ​មិន​ត្រូវ​បន្ថយ​សូម្បី​ដល់​បន្តិច‌បន្តួច​ឡើយ