1 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ឥឡូវនេះ ឯងនឹងឃើញការដែលអញធ្វើដល់ផារ៉ោន ដ្បិតដោយដៃខ្លាំងពូកែ នោះអញនឹងឲ្យរាស្ត្រអញចេញទៅ ហើយដោយដៃខ្លាំងពូកែ ផារ៉ោននឹងបណ្តេញគេចេញពីស្រុកទៅផង។
2 ព្រះទ្រង់ក៏មានព្រះបន្ទូលទៅម៉ូសេទៀតថា អញជាព្រះយេហូវ៉ា
3 អញបានលេចមកឯអ័ប្រាហាំ អ៊ីសាក ហើយនឹងយ៉ាកុបសំដែងចេញជាព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុន្តែគេមិនបានស្គាល់អញដោយនាមជា «យេហូវ៉ា» របស់អញនោះទេ
4 អញក៏បានតាំងសេចក្ដីសញ្ញារបស់អញដល់គេថា នឹងឲ្យស្រុកកាណានដល់គេ គឺជាស្រុកដែលគេបានស្នាក់នៅទុកដូចជាអ្នកដទៃ
5 អញបានឮដំងូររបស់ពួកកូនចៅអ៊ីស្រាអែល ដែលពួកសាសន៍អេស៊ីព្ទចាប់ជាបាវបំរើ ហើយអញបានរឭកដល់សេចក្ដីសញ្ញារបស់អញនោះ