និក្ខមនំ 6:14-20 KHOV

14 នេះ​ជា​បញ្ជី​ពួក​មេ​នៃ​គ្រួសារ​ឪពុក​គេ​ទាំង​ប៉ុន្មាន ពួក​កូន​រូបេន​ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី នេះ​ឯង​ជា​គ្រួ​របស់​រូបេន​ទាំង​ប៉ុន្មាន

15 ពួក​កូន​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្ត្រី​សាសន៍​កាណាន​ម្នាក់ នេះ​ឯង​ជា​គ្រួ​ស៊ីម្មាន​ទាំង​ប៉ុន្មាន

16 នេះ​ជា​ឈ្មោះ​របស់​ពួក​កូន​លេវី តាម​ពូជ​ដំណ​របស់​គេ​ត​មក គឺ​គើសុន កេហាត់ និង​ម្រ៉ារី ឯ​លេវី​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ

17 ពួក​កូន​គើសុន គឺ​លិបនី ហើយ​នឹង​ស៊ីម៉ាយ តាម​គ្រួ​គេ

18 ពួក​កូន​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ឯ​កេហាត់​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៣​ឆ្នាំ

19 ពួក​កូន​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី នេះ​ឯង​ជា​គ្រួ​របស់​លេវី​តាម​ពូជ​ដំណ​របស់​គេ​ត​មក

20 ឯ​អាំរ៉ាម គាត់​យក​យ៉ុកិបិត ជា​ម្តាយ​មីង ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន និង​ម៉ូសេ​ឲ្យ​គាត់ ឯ​អាំរ៉ាម​គាត់​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ