19 ពួកកូនម្រ៉ារី គឺម៉ាស់លី និងមូស៊ី នេះឯងជាគ្រួរបស់លេវីតាមពូជដំណរបស់គេតមក
20 ឯអាំរ៉ាម គាត់យកយ៉ុកិបិត ជាម្តាយមីង ធ្វើជាប្រពន្ធ ហើយនាងបង្កើតអើរ៉ុន និងម៉ូសេឲ្យគាត់ ឯអាំរ៉ាមគាត់មានអាយុរស់នៅបាន១៣៧ឆ្នាំ
21 ពួកកូនយីតសារ គឺកូរេ នេផេក ហើយស៊ីកគ្រី
22 ពួកកូនអ៊ូស៊ាល គឺមីសាអែល អេលសាផាន និងស៊ីតទ្រី
23 ឯអើរ៉ុនលោកយកនាងអេលីសេបា ជាកូនអ័មីន៉ាដាប់ ហើយជាប្អូនណាសូន ធ្វើជាប្រពន្ធ នាងបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារឲ្យលោក
24 ពួកកូនកូរេ គឺអាស់ស៊ា អែលកាណា និងអេបៀសាប់ នេះឯងជាគ្រួពូជកូរេទាំងប៉ុន្មាន
25 អេលាសារ ជាកូនអើរ៉ុន ក៏យកកូនពូធាលម្នាក់ ធ្វើជាប្រពន្ធ ហើយនាងបង្កើតបានភីនេហាស នេះឯងជាពួកមេនៃគ្រួសារឪពុករបស់ពួកលេវីតាមគ្រួគេ