23 ឯអើរ៉ុនលោកយកនាងអេលីសេបា ជាកូនអ័មីន៉ាដាប់ ហើយជាប្អូនណាសូន ធ្វើជាប្រពន្ធ នាងបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារឲ្យលោក
24 ពួកកូនកូរេ គឺអាស់ស៊ា អែលកាណា និងអេបៀសាប់ នេះឯងជាគ្រួពូជកូរេទាំងប៉ុន្មាន
25 អេលាសារ ជាកូនអើរ៉ុន ក៏យកកូនពូធាលម្នាក់ ធ្វើជាប្រពន្ធ ហើយនាងបង្កើតបានភីនេហាស នេះឯងជាពួកមេនៃគ្រួសារឪពុករបស់ពួកលេវីតាមគ្រួគេ
26 គឺអើរ៉ុន ហើយនឹងម៉ូសេនេះ ដែលព្រះយេហូវ៉ា ទ្រង់បានបង្គាប់ថា ចូរនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក ទាំងកងៗចុះ
27 គឺជាអ្នកទាំង២នេះដែលបានទូលនឹងផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ដើម្បីនឹងនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ គឺជាម៉ូសេ ហើយនឹងអើរ៉ុននេះឯង។
28 នៅថ្ងៃដែលព្រះយេហូវ៉ា បានមានព្រះបន្ទូលនឹងម៉ូសេនៅស្រុកអេស៊ីព្ទ
29 នោះទ្រង់បង្គាប់ថា អញជាព្រះយេហូវ៉ា ចូរឯងទៅទូលផារ៉ោនជាស្តេចស្រុកអេស៊ីព្ទតាមគ្រប់សេចក្ដីដែលអញប្រាប់