និក្ខមនំ 6:24-30 KHOV

24 ពួក​កូន​កូរេ គឺ​អាស់ស៊ា អែល‌កាណា និង​អេបៀ‌សាប់ នេះ​ឯង​ជា​គ្រួ​ពូជ​កូរេ​ទាំង​ប៉ុន្មាន

25 អេលាសារ ជា​កូន​អើរ៉ុន ក៏​យក​កូន​ពូធាល​ម្នាក់ ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស នេះ​ឯង​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី​តាម​គ្រួ​គេ

26 គឺ​អើរ៉ុន ហើយ​នឹង​ម៉ូសេ​នេះ ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ទាំង​កងៗ​ចុះ

27 គឺ​ជា​អ្នក​ទាំង​២​នេះ​ដែល​បាន​ទូល​នឹង​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ គឺ​ជា​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នេះ​ឯង។

28 នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​នៅ​ស្រុក​អេស៊ីព្ទ

29 នោះ​ទ្រង់​បង្គាប់​ថា អញ​ជា​ព្រះ‌យេហូវ៉ា ចូរ​ឯង​ទៅ​ទូល​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​តាម​គ្រប់​សេចក្ដី​ដែល​អញ​ប្រាប់

30 តែ​ម៉ូសេ​ទូល​ប្រកែក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា មើល ទូល‌បង្គំ​ជា​អ្នក​មិន‌សូវ​ចេះ​វោហារ​ទេ ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ផារ៉ោន​បាន​ស្តាប់​តាម​ទូល‌បង្គំ។