26 គឺអើរ៉ុន ហើយនឹងម៉ូសេនេះ ដែលព្រះយេហូវ៉ា ទ្រង់បានបង្គាប់ថា ចូរនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក ទាំងកងៗចុះ
27 គឺជាអ្នកទាំង២នេះដែលបានទូលនឹងផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ដើម្បីនឹងនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ គឺជាម៉ូសេ ហើយនឹងអើរ៉ុននេះឯង។
28 នៅថ្ងៃដែលព្រះយេហូវ៉ា បានមានព្រះបន្ទូលនឹងម៉ូសេនៅស្រុកអេស៊ីព្ទ
29 នោះទ្រង់បង្គាប់ថា អញជាព្រះយេហូវ៉ា ចូរឯងទៅទូលផារ៉ោនជាស្តេចស្រុកអេស៊ីព្ទតាមគ្រប់សេចក្ដីដែលអញប្រាប់
30 តែម៉ូសេទូលប្រកែកនៅចំពោះព្រះយេហូវ៉ាថា មើល ទូលបង្គំជាអ្នកមិនសូវចេះវោហារទេ ធ្វើដូចម្តេចឡើយឲ្យផារ៉ោនបានស្តាប់តាមទូលបង្គំ។