និក្ខមនំ 6:4-10 KHOV

4 អញ​ក៏​បាន​តាំង​សេចក្ដី​សញ្ញា​របស់​អញ​ដល់​គេ​ថា នឹង​ឲ្យ​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ទុក​ដូច​ជា​អ្នក​ដទៃ

5 អញ​បាន​ឮ​ដំងូរ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ពួក​សាសន៍​អេស៊ីព្ទ​ចាប់​ជា​បាវ​បំរើ ហើយ​អញ​បាន​រឭក​ដល់​សេចក្ដី​សញ្ញា​របស់​អញ​នោះ

6 ដូច្នេះ​ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អញ​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួច​ពី​ការ​បំរើ​គេ អញ​នឹង​លើក​ដៃ​អញ​ឡើង​លោះ​ឯង​រាល់​គ្នា ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ

7 អញ​នឹង​យក​ឯង​រាល់​គ្នា​ទុក​ជា​រាស្ត្រ​របស់​អញ ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ដែល​នាំ​ឯង​ចេញ​ផុត​ពី​បន្ទុក​របស់​ពួក​សាសន៍​អេស៊ីព្ទ

8 អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​បាន​លើក​ដៃ​ស្បថ​ថា នឹង​ឲ្យ​ទៅ​អ័ប្រា‌ហាំ អ៊ីសាក ហើយ​យ៉ាកុប អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ឯង​រាល់​គ្នា​ទុក​ជា​កេរ‌អាករ​វិញ គឺ​អញ​នេះ​ហើយ​ជា​ព្រះ‌យេហូវ៉ា

9 រួច​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តាម​ពាក្យ​នោះ ប៉ុន្តែ​ដោយ​ព្រោះ​សេចក្ដី​វេទនា​នឹង​ការ​បំរើ​យ៉ាង​សហ័ស បាន​ជា​គេ​មិន​ព្រម​ស្តាប់​តាម​លោក​ទេ។

10 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ