6 ដូច្នេះចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ
7 អញនឹងយកឯងរាល់គ្នាទុកជារាស្ត្ររបស់អញ ក៏នឹងធ្វើជាព្រះដល់ឯងរាល់គ្នា នោះឯងនឹងបានដឹងថា អញនេះជាយេហូវ៉ា គឺជាព្រះនៃឯង ដែលនាំឯងចេញផុតពីបន្ទុករបស់ពួកសាសន៍អេស៊ីព្ទ
8 អញនឹងនាំឯងរាល់គ្នាចូលទៅក្នុងស្រុកដែលអញបានលើកដៃស្បថថា នឹងឲ្យទៅអ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប អញនឹងឲ្យស្រុកនោះដល់ឯងរាល់គ្នាទុកជាកេរអាករវិញ គឺអញនេះហើយជាព្រះយេហូវ៉ា
9 រួចម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្តែដោយព្រោះសេចក្ដីវេទនានឹងការបំរើយ៉ាងសហ័ស បានជាគេមិនព្រមស្តាប់តាមលោកទេ។
10 នោះព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
11 ឲ្យចូលទៅទូលផារ៉ោនជាស្តេចអេស៊ីព្ទថា ចូរបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ
12 តែម៉ូសេទូលនៅចំពោះព្រះយេហូវ៉ាថា មើល សូម្បីតែពួកកូនចៅអ៊ីស្រាអែលក៏មិនព្រមស្តាប់តាមទូលបង្គំទៅ ហើយចំណង់បើផារ៉ោនធ្វើដូចម្តេចឲ្យស្តាប់តាមទូលបង្គំបាន បើទូលបង្គំជាអ្នកមិនសូវចេះវោហារដូច្នេះផង