និក្ខមនំ 7:12-18 KHOV

12 គេ​បាន​បោះ​ដំបង​របស់​គេ​រៀង​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក៏​ត្រឡប់​ក្លាយ​ទៅ​ជា​ពស់​ទាំង​អស់​ដែរ តែ​ដំបង​របស់​អើរ៉ុន​បាន​លេប​ដំបង​របស់​អ្នក​ទាំង​នោះ​បាត់​វិញ

13 នោះ​ផារ៉ោន​កើត​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​តាម​លោក​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​ហើយ។

14 រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ផារ៉ោន​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​ទេ

15 ដល់​ព្រឹក​ឡើង ផារ៉ោន​នឹង​ចេញ​មក​ឯ​មាត់​ទឹក នោះ​ត្រូវ​ឲ្យ​ឯង​ទៅ​ឈរ​នៅ​មាត់​ទន្លេ ចាំ​ជួប​នឹង​ទ្រង់​ចុះ ហើយ​ត្រូវ​យក​ដំបង​ដែល​បាន​ប្រែ​ទៅ​ជា​ពស់ នោះ​កាន់​នៅ​ដៃ​ឯង​ផង

16 ត្រូវ​ទូល​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​បាន​ចាត់​ទូល‌បង្គំ​មក​ឲ្យ​ទូល​ទ្រង់​ថា ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ ដើម្បី​នឹង​ថ្វាយ‌បង្គំ​អញ​នៅ​ទី​រហោ‌ស្ថាន មើល ដរាប​មក​ដល់​ឥឡូវ​នេះ ទ្រង់​មិន​ព្រម​ស្តាប់​តាម​សោះ

17 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ស្តេច​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា ដោយ‌សារ​ការ​នេះ គឺ​ទូល‌បង្គំ​នឹង​វាយ​ទឹក​ទន្លេ ដោយ​ដំបង​នៅ​ដៃ​ទូល‌បង្គំ​នេះ នោះ​ទឹក​នឹង​ត្រឡប់​ប្រែ​ទៅ​ជា​ឈាម

18 ត្រី​នៅ​ក្នុង​ទន្លេ​នឹង​ស្លាប់​ទាំង​អស់ ទន្លេ​ក៏​នឹង​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​គេ​នឹង​ខ្ពើម​ទឹក​ទន្លេ​នេះ។