19 នោះព្រះយេហូវ៉ា ទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់អើរ៉ុនថា ចូរឲ្យបងយកដំបង លើកដៃទៅលើទឹកស្រុកអេស៊ីព្ទទាំងអស់ ទាំងទន្លេ ទាំងព្រែក ទាំងបឹង ហើយនឹងស្រះរបស់គេទាំងប៉ុន្មាន ដើម្បីឲ្យបានត្រឡប់ទៅជាឈាម នោះនឹងមានឈាមនៅពេញក្នុងស្រុកអេស៊ីព្ទ ទោះនៅក្នុងធុងឈើ ឬនៅក្នុងពាងថ្មផង
20 ម៉ូសេ និងអើរ៉ុនក៏ធ្វើដូច្នោះតាមបង្គាប់ព្រះយេហូវ៉ា លោកលើកដំបងវាយទឹកទន្លេនៅមុខផារ៉ោន និងពួកមហាតលិកទ្រង់ នោះទឹកទន្លេក៏ត្រឡប់ទៅជាឈាមទាំងអស់
21 ត្រីដែលនៅក្នុងទន្លេក៏ស្លាប់ ទឹកទន្លេក៏ធុំក្លិនស្អុយ ហើយសាសន៍អេស៊ីព្ទផឹកទឹកពីទន្លេមិនបាន ក៏មានឈាមនៅពេញក្នុងស្រុកអេស៊ីព្ទផង
22 ឯពួកគ្រូនៅស្រុកអេស៊ីព្ទក៏បានធ្វើដូច្នោះដោយរបៀនរបស់គេដែរ ហើយផារ៉ោនកើតមានព្រះទ័យរឹងទទឹង មិនព្រមស្តាប់តាមលោកឡើយ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក
23 ផារ៉ោនទ្រង់វិលចូលទៅក្នុងដំណាក់ទ្រង់វិញ មិនបានយកចិត្តទុកដាក់នឹងការទាំងនោះទេ
24 ឯពួកសាសន៍អេស៊ីព្ទក៏ជីកទីនៅក្បែរទន្លេនឹងរកទឹកផឹក ដ្បិតគេផឹកទឹកពីទន្លេមិនបានសោះ។
25 ក្រោយដែលព្រះយេហូវ៉ាវាយទឹកទន្លេហើយបាន៧ថ្ងៃ